យោងតាមការចេញផ្សាយរបស់ Defensa Central បានអោយដឹងថាក្លឹប Chelsea បានរាយការណ៍អំពីការត្រៀមខ្លួនក្នុងការដាក់លក់នៅកីឡាករមួយចំនួនធំនៅរដូវក្តៅខាងមុខនេះ។ ហើយក្នុងនោះក្លឹប Chelsea គ្រោងនឹងរលក់កីឡាករ Enzo Fernandez និង Marc Cucurella ទៅកាន់ក្លឹប Real Madrid ជាមួយនឹងតម្លៃសរុបប្រមាណ ១៦៦លានផោន។
ទោះបីជាយ៉ាងនេះក្តី វាទំនង់ថាក្លឹបអធិរាជស Real Madrid នឹងមិនចាប់អារម្មណ៍ទៅលើការផ្តល់មួយនេះ ដោយសារឥលូវនេះពួកគេកំពុងផ្តោតទៅលើការចុះហត្ថលេខាយកកីឡាករ Alphonso Davies បន្ទាប់មកគឺកីឡាករ Kylian Mbappe។
គួរបញ្ជាក់ថា ក្លឹប Chelsea នឹងត្រូវបើកទ្វាកីឡដ្ឋាន Stamford Bridge ដើម្បីទទួលស្វាគមន៍ក្លឹប Burnley នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ៕