Harvey Elliott បង្ហាញ​ម​ហិ​ច្ឆិ​តា​ជាមួយ Liverpool

0

តារា​ឆ្នើម​របស់​ក្លឹ​ប​ហង្ស​ក្រហម Liverpool កីឡាករ Harvey Elliott បាន​បង្ហាញ​អំពី​បំណង​របស់​គាត់​ក្នុង​ការ​បន្ត​ស្នាក់​នៅ​កីឡដ្ឋាន Anfield បើ​ទោះបីជា​បន្ទាប់​ពី​ការ​ចាកចេញ​របស់​អ្នកចាត់ការ Jurgen Klopp នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​ក៏​ដោយ​។

កីឡាករ Elliott បាន​ប្រាប់​ទៅ​កាន់ SWM ថា​៖ «​ខ្ញុំ​ចង់​បន្ត​ឈ្នះ​ពានរង្វាន់​ជាមួយ​ក្រុម​នេះ​។ ទាំង​លក្ខណៈ​បុគ្គល និង​ជា​ក្រុម យើង​មិន​ដែល​ស្កប់ស្កល់​នឹង​អ្វី​ដែល​យើង​មាន​ទេ យើង​តែងតែ​ចង់បាន​ច្រើន​ជាង​នេះ ខ្ញុំ​ស្រេកឃ្លាន​ជ័យ​ជំនះ​។ ខ្ញុំ​សង្ឃឹមថា ការ​តាំងចិត្ត បំណងប្រាថ្នា និង​ការ​លើកទឹកចិត្ត​សម្រាប់​រឿង​តូច​ៗ​ឱ្យ​បាន​ល្អ នឹង​នាំ​ខ្ញុំ​ទៅ​កាន់​ផ្លូវ​វែង​ឆ្ងាយ​ក្នុង​អាជីព​របស់ខ្ញុំ​»​។

គាត់​បាន​បន្ថែម​ទៀត​ថា​៖ «​វា​ហៅ​ថា​ការ​លោភលន់ ប៉ុន្តែ​ខ្ញុំ​ចង់​សម្រេច​បាន​កាន់តែ​ច្រើន និង​ទទួល​បាន​បទ​ពិសោធន៍​គ្រប់យ៉ាង​ពី​ការ​ប្រកួត​ទាំងនេះ ជា​ពិសេស​នៅ​ពេល​និយាយ​អំពី​ពានរង្វាន់​ជាមួយ​ក្លឹ​ប​នេះ​»៕