Arsenal ចង់បាន​តារា​ឆ្នើម​របស់​ក្លឹ​ប Sporting Lisbon

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Record បានអោយ​ដឹង​ថា​តារា​ឆ្នើម Viktor Gyokeres របស់​ក្លឹ​ប Sporting Lisbon បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​កីឡាករ​ដែល​ក្លឹ​ប Arsenal ចង់បាន ប៉ុន្តែ​ក្លឹ​ប​កាំភ្លើង​ធំ​ត្រូវ​ចំណាយ​យ៉ាងតិច ១២០​លាន​អឺ​រ៉ូ​សម្រាប់​ខ្សែប្រយុទ្ធ​រូប​នេះ​។

ខាង​ក្លឹ​ប Chelsea ក៏​ចាប់អារម្មណ៍​ទៅ​លើ​កីឡាករ Gyokeres អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​របាយការណ៍​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ក្លឹ​ប Arsenal បាន​នាំមុខ​ពីលើ​ក្រុម​តោ​ខៀវ​។ ក្លឹ​ប Bayern Munich, Paris Saint-Germain និង​ក្លឹ​ប​កំពូល​ៗ​មួយ​ចំនួន​ទៀត​នៅ​អេ​ស្ប៉ា​ញ និង​អ៊ី​តា​លី ក៏​កំពុង​តាមដាន​ទៅ​លើ​ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ ខណៈ​ដែល​គាត់​មាន​តម្លៃ​តែ ១៧​លាន​ផោន​ប៉ុណ្ណោះ ពេល​ដែល​ផ្ទេរ​ចេញពី​ក្លឹ​ប Coventry ទៅ​កាន់​ក្លឹ​ប Sporting​។

គួរ​បញ្ជាក់​ថា​គាត់​ស៊ុត​បញ្ចូល​ទី​បាន ២២​គ្រាប់ និង​បញ្ជូន​បាល់​បាន ១០​លើក ក្នុង​ការ​បង្ហាញខ្លួន ២៤​ប្រកួត​អោយ​ក្លឹ​ប​ក្នុង​លី​គនា​រដូវ​កាល​នេះ​៕