Joan Laporta ថា Barcelona នឹង​មិន​ធ្វើ​រឿង​នេះ​ឡើយ

0

ប្រធាន​ក្លឹ​ប Barcelona លោក Joan Laporta បាន​អះអាង​ថា​ក្លឹ​ប​យក្ស​កា​តា​ឡាន​ទំនងជា​មិន​លក់​កីឡាករ​ណា​ម្នាក់​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ខាង​មុខ​នេះ​ទេ​។

ប្រធាន​ក្លឹ​ប Barca បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន Mundo Deportivo បានអោយ​ដឹង​ថា​៖ «​យើង​មិន​ចង់​លក់​កីឡាករ​កំពូល​ៗ​ណា​ម្នាក់​នោះ​ទេ​។ ប្រសិនបើ​អ្វី​ៗ​ដំណើរការ​ទៅ​តាម​គោលដៅ​របស់​យើង យើង​នឹង​មិន​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​កីឡាករ​ណា​ម្នាក់​នោះ​ទេ​។ ពិត​ណាស់ ប្រសិនជា​នរណា​ចង់​ចាកចេញ ពួក​យើង​នឹង​មិន​ហាមឃាត់​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​បារម្ភ​ចំពោះ​រឿង​នេះ​ទេ ដោយ​យើង​ចង់​រក្សា​ទុក​នៅ​ក្រុម​ដដែល​»៕