Man Utd ត្រៀម​លុយ​យក​ខ្សែការពារ​ក្លឹ​ប Juventus

0

យោង​តាម​ការ​ចេញផ្សាយ​របស់ The Mirror បានអោយ​ដឹង​ថា ក្លឹ​ប Manchester United កំពុង​តែ​តាម​ប្រ​ម៉ា​ញ់​យក​ខ្សែការពារ Gleison Bremer របស់​ក្លឹ​ប Juventus​។

ដើម្បី​ពង្រឹង​នៅ​តំបន់​ការពារ​ក្លឹ​ប Manchester United បាន​មើលឃើញ​កីឡាករ Bremer ជា​បេក្ខភាព​ស័ក្តិសម បន្ទាប់​ពី​គាត់​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ក្លឹ​ប Juventus នា​រដូវ​កាល​នេះ​។ ដោយ​បង្ហាញខ្លួន​បាន ២៩​ប្រកួត​នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់ កីឡាករ Bremer បាន​ធ្វើ​អោយ​ខ្លួនឯង​ក្លាយជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​ក្រោម​ការ​ដឹកនាំ​របស់​លោក Massimiliano Allegri​។

ទោះបីជា​មាន​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​តម្លៃ​ផ្តាច់​កុងត្រា​របស់​គាត់ គឺ​ប្រមាណ ៤៣​លាន​ផោន ក៏​វា​មិនមែន​ជា​បញ្ហា​សម្រាប់​ក្លឹ​ប Manchester United នោះ​ទេ​។ ក្លឹ​ប​ប្តេជ្ញា​បន្ត​ការ​ខិតខំ​ប្រឹងប្រែង ដោយ​បង្ហាញ​ពី​ឆន្ទៈ​របស់​ពួក​គេ​ក្នុង​ការ​វិនិយោគ ដើម្បី​ពង្រឹង​នៅ​តំបន់​ការពារ ដែល​ជា​ផ្នែក​មួយ​នៃ​កា​រុះរើ​នៅ​តំបន់​ការពារ​សម្រាប់​រដូវក្តៅ​ខាង​មុខ​៕