Rodrygo ធ្វើ​ឲ្យ​ក្លឹ​ប​ធំ​ចំនួន ៤ នៅ​អង់គ្លេស​ប្រជែង​គ្នា​ចង់បាន

0

ក្លឹ​ប Real Madrid ត្រូវ​បាន​ទាក់ទង​ដោយ​ក្លឹ​ប Manchester United, Manchester City, Liverpool និង Arsenal ជាមួយនឹង​ឱកាស​ដែល​អាច​ផ្ទេរ​យក​កីឡាករ Rodrygo នៅ​រដូវក្តៅ​នេះ​។

ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ប្រេ​ស៊ី​ល​បាន​ក្លាយជា​ផ្នែក​សំខាន់​នៃ​គម្រោង​របស់​លោក Carlo Ancelotti ចាប់តាំងពី​អ្នកចាត់ការ​សញ្ជាតិ​អ៊ី​តា​លី​បាន​ចូល​កាន់​តំណែង​នៅ​ក្លឹ​ប​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​ការ​មក​ដល់​របស់​កីឡាករ Kylian Mbappe ពី​ក្លឹ​ប Paris Saint-Germain នា​រដូវក្តៅ​ខាង​មុខ និង​កីឡាករ​ឆ្នើម​ប្រេ​ស៊ី​ល​កីឡាករ Endrick ដែល​បាន​ចុះហត្ថលេខា​ជាមួយនឹង​ក្លឹ​ប​អធិរាជ​ស​ក្នុង​ខែធ្នូ ឆ្នាំ ២០២២ ប៉ុន្តែ​នៅ​លេង​ជាមួយ​ក្លឹ​ប Palmeiras សម្រាប់​ពេល​បច្ចុប្បន្ន បាន​ក្លាយជា​ការ​គំរាម​ទៅ​លើ​តំណែង​របស់​គាត់​ក្នុង​ក្លឹ​ប Real Madrid​។

គួរ​បញ្ជាក់​ថា​កីឡាករ Rodrygo បាន​បង្ហាញខ្លួន​អោយ​ក្លឹ​ប Real Madrid ចំនួន ២៩​ប្រកួត​សម្រាប់​រដូវ​កាល ២០២៣-២៤ នឹង​ស៊ុត​បញ្ចូល​ទី​បាន ៨​គ្រាប់​ផង​ដែរ​៕