Teun Koopmeiners ប្រាប់​ក្លឹ​ប​ថា​កាត់​នឹង​ចាកចេញ

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​កីឡាករ Teun Koopmeiners បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ប្រាប់​ទៅ​កាន់​ក្លឹ​ប Atalanta រួច​ហើយ ថា​ខ្ញុំ​ចង់​ចាក​ចេញពី​ក្លឹ​ប​នៅ​រដូវក្តៅ​នេះ​»​។

គាត់​បាន​ទៅ​កាន់ Telegraaf ថា​៖ “«​ខ្ញុំ​សង្ឃឹមថានឹង​មាន​ជម្រើស​សម្រាប់​ខ្ញុំ​ពិចារណា​នៅ​ឆ្នាំ​នេះ​…. ខ្ញុំ​មាន​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយនឹង​ក្លឹ​ប Atalanta ហើយ​ខ្ញុំ​សង្ឃឹមថា​ពួក​គេ​នឹង​ទទួល​នៅ​លទ្ធផល​ដ៏​ធំ​មួយ​»​។

គួរ​បញ្ជាក់​ថា មាន​ក្លឹ​ប Juventus និង​ក្លឹ​ប​មួយ​ចំនួន​ទៀត​នៅ Premier League ដែល​ចាប់អារម្មណ៍​ចង់បាន​កីឡាករ Teun Koopmeiners នៅ​ទីផ្សារ​ដោះ​ដូរ​រដូវក្តៅ​ខាង​មុខ​៕