Julian Naglesmann អាច​នឹង​ត្រលប់​មក​ដឹកនាំ​ក្លឹ​ប​ចាស់​វិញ

0

លោក Uli Hoeness ប្រធានកិត្តិយស​របស់​ក្លឹ​ប Bayern Munich បាន​និយាយ​ថា​ការ​វិល​ត្រលប់​របស់​លោក Julian Naglesmann មក​កាន់​ក្លឹ​ប Bayern Munich វិញ​ក្នុង​នាម​ជា​គ្រូបង្វឹក មួយ​ឆ្នាំ​បន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញពី​តួនាទី​គឺ «​អាច​យល់ព្រម​»​។ កុងត្រា​របស់​លោក Naglesmann ក្នុង​នាម​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ឡឺ​ម៉​ង់​ត្រូវ​បាន​បញ្ចប់​បន្ទាប់​ពី Euros ខណៈ​លោក Thomas Tuchel នឹង​ចាក​ចេញពី​ក្លឹ​ប​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។

លោក Hoeness បាន​ប្រាប់ ransport តាម​រយៈ Sky Sports ថា​៖ «​ពួក​យើង​ត្រូវធ្វើ​រឿង​ដ៏​ច្បាស់លាស់​មួយ​នៅ​ក្លឹ​ប Bayern យ៉ាង​ហោច​ណាស់​ជាមួយនឹង​ការ​គ្រប់គ្រង​ដែល​យើង​មាននៅ​ពេល​នេះ គឺ​ពិតជា​គ្មាន​ការ​អន់ចិត្ត​ចំពោះ Julian Nagelsmann»​។

«​ការ​ពិត​គឺថា​លោក Oliver Kahn និង​លោក Hasan Salihamidzic ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​បណ្តេញ​លោក Nagelsmann ហើយ​ឥលូវ​នេះ​អ្នក​ទាំង​ពីរ​លែង​នៅ​ទី​នេះ​ទៀត​ហើយ​»​។

លោក Hoeness បាន​បន្ថែម​ទៀត​ថា​៖ «​ដូច្នេះ​ការ​ត្រលប់​មក​វិញ ប្រហែលជា​អាច​ស្រមៃ​បាន ជា​ពិសេស​លោក Nagelsmann គ្រាន់តែ​ជា​គ្រូបង្វឹក​ជម្រើសជាតិ​រហូត​ដល់​ក្រោយ Euros ហើយ​ថ្មី​ៗ​នេះ​មានរឿង​បន្តិច ដោយសារ​គាត់​ស្ទើរតែ​មិន​អាច​បង្ហាត់​បច្ចេកទេស​ជាមួយ​ក្រុម​ជម្រើសជាតិ​បាន​»៕