យោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Ruben Uria បានអោយដឹងថាក្លឹប Atletico Madrid កំពុងពិចារណាទៅលើការផ្ទេរកីឡាករ Robert Lewandowski នារដូវក្តៅនេះ ប្រសិនជាក្លឹប Barcelona សម្រេចចិត្តលក់រូបគាត់។
ប្រាក់ខែរបស់កីឡាករ Lewandowski កើនឡើងជារៀងរាល់ឆ្នាំ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលគាត់បានចុះហត្ថលេខានៅពេលចូលរួមជាមួយ Barça ក្នុងឆ្នាំ ២០២២។ ដូច្នេះហើយ វាមានលទ្ធភាពដែលក្លឹប Barcelona អាចអនុញ្ញាតឱ្យគាត់ចាកចេញបន្ទាប់ពីរដូវកាលនេះ។
ក្លឹប Atletico កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ខណៈដែលគ្រូបង្វឹកលោក Diego Simeone មានគោលបំណងកែប្រែក្រុមជួរមុខរបស់ខ្លួន ក្នុងការរៀបចំសម្រាប់រដូវកាល ២០២៤-២៥ ៕