យោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹបនៅលីគ MLS របស់អាមេរិកកំពុងរង់ចាំការឆ្លើយតបរបស់ខ្សែបម្រើ Sergi Roberto របស់ក្លឹប Barcelona។
ខណៈមានសេចក្តីថ្លែងការណ៍ថាក្រុម Barcelona ចង់រក្សាទុកកីឡាករ Roberto ប៉ុន្តែមកដល់ពេលនេះពួកគេមិនទាន់ធ្វើបទបង្ហាញកុងត្រាថ្មីទៅកាន់កីឡាករនោះទេ ដែលគាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននារដូវក្តៅនេះហើយ។
ដូច្នេះហើយមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ចំពោះអនាគតរបស់គាត់នៅក្លឹបកាតាឡានមួយនេះ៕