ខ្សែការពារ Thiago Silva របស់ក្លឹប Chelsea ដែលនឹងផុតកុងត្រាជាមួយនឹងក្លឹបនារដូវក្តៅខាងមុខនេះ អាចនឹងធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលវិញនារដូវកាលក្រោយ ដោយគាត់បានបញ្ជាក់រឿងនេះទៅកាន់ប្រធានក្លឹប ហើយទទួលបានការយល់ព្រមពីនាយកផ្នែកកីឡាលោក Fred។
លោក Fred បាននិយាយ ESPN Brasil ថា៖ «កីឡាករ Thiago Silva គឺជាសុបិនរបស់យើងតាំងពីយូរយារណាស់មកហើយ ហើយប្រធានក្លឹបតែងតែនិយាយជាមួយគាត់ស្ទើរតែរៀងរាល់សប្តាហ៍»៕