Eriksen ប្រាប់​ពី​អារម្មណ៍​ពិត​ទៅ​កាន់ Ten Hag

0

កីឡាករ Christian Eriksen បាន​ប្រាប់​ទៅ​កាន់​លោក Erik ten Hag ថា​គាត់​មិន​សប្បាយចិត្ត​ជាមួយ​ស្ថានភាព​ឥលូវ​នេះ ដែល​គាត់​មិន​មាន​ពេលវេលា​លេង​គ្រប់គ្រាន់​សម្រាប់​ក្លឹ​ប Manchester United នា​រដូវ​កាល​នេះ​។

ក្នុង​ការ​ធ្វើ​បទ​សម្ភាស៍​ជាមួយនឹង Tipsbladet កីឡាករ​សញ្ជាតិ​ដា​ណឺ​ម៉ាក​រូប​នេះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ Erik ten Hag អំពី​ការ​មិន​សប្បាយចិត្ត​នៅ​ពេល​នេះ​… ហើយ​ចង់​លេង​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

Eriksen បាន​បន្ថែម​ថា​៖ «​លោក Ten Hag ថា Kobbie Mainoo ធ្វើ​បាន​ល្អ ហើយ​ខ្សែបម្រើ​ដែល​នៅ​សល់​ក៏​ធ្វើ​បាន​ល្អ​ដែរ ដូច្នេះ​ត្រូវ​មានការ​ប្រកួតប្រជែង​។ ពិត​ណាស់ អ្នក​អាច​ព្រួយបារម្ភ​ក្នុង​រយៈពេល​យូរ ព្រោះ​ខ្ញុំ​ចង់​លេង​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ខ្ញុំ​មិន​ចង់​អង្គុយ​លើ​កៅអី​បម្រុង​រហូត​នោះ​ទេ​»៕