បរទេស៖ លោក Mauricio Pochettino គ្រូបង្វឹករបស់ក្លឹប Chelsea ត្រូវបានគេប្រទះឃើញនៅក្នុងការប្រកួតជុំទី១៦ រវាងក្លឹប Brighton និង AS Roma ដោយមានតែលោក Paul Winstanley នាយកផ្នែកកីឡារបស់ក្លឹប Chelsea ផងដែរ។

បុរសសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានប្រទះឃើញនៅក្នុងកីឡដ្ឋាន Amex ខណៈដែលក្លឹប Brighton ធ្វើការប្រកួតជាមួយនឹងក្លឹប AS Roma ក្នុងវគ្គជម្រុះជុំទីពីររបស់ពួកគេ។ ក្លឹបតោខៀវធ្លាប់មានព័ត៌មានក្នុងការចង់បានកីឡាករក្លឹប Brighton មួយចំនួនមុនទីផ្សារដោះដូរ។ ទោះបីជាយ៉ាងណាក៏ដោយ គោលបំណងពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់លោក Pochettino មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ ខាងក្លឹបបាននិយាយថាកំពុងកំណត់គោលដៅទៅលើខ្សែប្រយុទ្ធ Evan Ferguson ដែលជាកីឡាករពួកគេកោតសរសើរយ៉ាងខ្លាំង៕
.jpg?auto=webp&format=pjpg&width=3840&quality=60)