Kulusevski និយាយ​ពី​បុគ្គលិកលក្ខណៈ​របស់ Ronaldo

0

Cristiano Ronaldo មាន​អាជីព​ដ៏​អស្ចារ្យ ហើយ​បាន​ឈ្នះ​ពាន​ស្ទើរតែ​គ្រប់ការ​ប្រកួត​ទាំងអស់ ទាំង​នៅ​ក្លឹ​ប និង​កម្រិត​អន្តរជាតិ​។

Dejan Kulusevski ដែល​ជា​មិត្ត​រួម​ក្រុម​ជាមួយ Ronaldo នៅ Juventus ថ្មី​ៗ​នេះ​បាន​និយាយ​ពី​តារា​ឆ្នើម​ព័រ​ទុ​យ​ហ្គា​ល់ ហើយ​បាន​សរសើរ​គាត់​ចំពោះ​ក្រមសីលធម៌​ការងារ និង​ម​ហិ​ច្ឆិ​តា​ក្នុង​ការ​ឈ្នះ​គ្រប់យ៉ាង​នៅ​ក្នុង​អាជីព​របស់​គាត់​។

Kulusevski បាន​និយាយ​តាម​រយៈ TalkSport ថា​៖ «​បន្ទាប់​ពី​ហ្វឹកហាត់​អ្នក​គ្រប់​គ្នា​នឹង​ចុច​ទូរស័ព្ទ​របស់​ពួក​គេ ប៉ុន្តែ Cristiano មិន​ធ្វើ​វា​ទេ​។ អ្នក​អាច​មើល​ថា តើ​គាត់​ប្រឹងប្រែង​ហ្វឹកហាត់​ប៉ុណ្ណា តើ​គាត់​ចង់​ឈ្នះ​ការ​ប្រកួត​ប៉ុណ្ណា0x017d7​»​។

ខ្សែបម្រើ​សញ្ជាតិ​ស៊ុ​យ​អែ​ត​បាន​ចំណាយពេល​តែ​មួយ​រដូវ​កាល​ជាមួយ Cristiano Ronaldo នៅ Juventus​។ ឥឡូវនេះ​គាត់​កំពុង​លេង​ឱ្យ Tottenham ខណៈ​ដែល Ronaldo បាន​ផ្លាស់​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត ជា​កីឡាករ​របស់ Al-Nassr៕