បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Maurizio Sarri គ្រូបង្វឹករបស់ក្លឹប Lazio បានធ្វើការសុំលាឈប់ពីតំណែង។ អតីតអ្នកចាត់ការក្លឹប Chelsea រូបនេះ បានធ្វើការពិភាក្សាទៅលើការសម្រេចចិត្តរបស់គាត់ជាមួយក្លឹបកាលពីថ្ងៃអង្គារ៍។

ការសុំលាលែងពីតំណែងនេះ កើតឡើងក្រោយក្លឹបបានចាញ់ ៤ប្រកួតជាប់គ្នានៅក្នុងការប្រកួតគ្រប់ពានទាំងអស់ ដោយរួមទាំងការចាញ់ទៅលើក្លឹប Bayern Munich ក្នុងលទ្ធផល ៣ទល់នឹង០ ធ្វើអោយធ្លាក់ចេញពីពានរង្វាន់ Champions League ផងដែរ៕