បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាលោក Florian Plettenberg បានអោយដឹងថាក្លឹប Manchester City បានធ្វើការពិភាក្សាជាមួយអ្នកតំណាងកីឡាករ Stefan Ortega អំពីកុងត្រាថ្មី ដោយពួកគេចង់រក្សាទុកគាត់អោយស្នាក់នៅក្លឹបអោយបានក្រោយឆ្នាំ២០២៥។

ជាមួយនឹងអ្នកចាំទី Ederson បានជួបបញ្ហារបួសរយៈពេលវែង ធ្វើអោយអ្នកចាំទី Ortega នឹងត្រូវបង្ហាញខ្លួនសម្រាប់ក្លឹប City នៅក្នុងជម្រើសដំបូងសម្រាប់ ៣-៤សប្តាហ៍ទៀត។ ខាងកីឡាករមិនទាន់បញ្ចេញយោបល់ទៅលើកុងត្រាថ្មីនោះទេ ដោយគាត់ផ្តោតលើការប្រកួតដែលត្រូវមកដល់៕