ភ្នំពេញ៖ នៅវេលាម៉ោង ០១និង២០នាទីយប់ ថ្ងៃពុធ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

១- ម្ចាស់ទីតាំងមានឈ្មោះ អ៊ុក ចាន់ថន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ។
២- ម្ចាស់ទីតាំងមានឈ្មោះ ជុំ ញៀនពិសិដ្ឋ ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី។

មូលហេតុ: បណ្តាលមកពីការដុតសំរាមបង្ករជាអគ្គីភ័យតែម្តង។
– ប្រភេទសំណង់: ឈេីស័ង្កសីមានទំហំ ០៨ម៉ែត្រx១៥ម៉ែត្រ។
– ខូចខាតសម្ភារៈ ឆេះផ្ទះឈើស័ង្កសីចំនួន០២ខ្នងអស់ទាំងស្រុង។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។

កងកម្លាំងរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន ១៥ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៥ រថយន្ត ស្មើរនឹង ៩០ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ចំនួន ០៣ គ្រឿង ប្រើប្រាសទឹកអស់ ០៣ រថយន្ត ស្មើនឹង ១៨ម៉ែត្រគូប ។ ពន្លត់ចប់នៅវេលាម៉ោង ០២នឹង៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ