Joao Cancelo ចង់បន្តនៅក្លឹប Barcelona

0

បរទេស៖ Joao Cancelo ដែលជាកីឡាករខ្ចីជើងរបស់ក្លឹប Manchester City បាននិយាយអំពីអនាគតរបស់គាត់នៅក្លឹប Barcelona ហើយបានបង្ហើបថាគាត់ចង់លេងឱ្យក្លឹប Catalan លើសពីរដូវកាលនេះ។

Joao Cancelo

ខ្សែការពាររូបនេះបានប្រាប់ទៅកាន់សារព័ត៌មាន Gazzetta dello Sport ថា៖ “ខ្ចីជើងពីក្លឹប Man City? ខ្ញុំមិនទាន់ដឹងពីអនាគតរបស់ខ្ញុំនៅឡើយទេ ប៉ុន្តែខ្ញុំចង់បន្តនៅក្លឹប Barcelona ។ ខ្ញុំធំឡើងជាមួយ Ronaldinho ដែលជា idol។ ខ្ញុំមានមោទនភាពក្នុងការពាក់ អាវរបស់ក្លឹប Barca”៕