បរទេស៖ ក្លឹប Chelsea អាចនឹងផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លឹប RB Leipzig នៅរដូវក្តៅនេះ ដោយសារកីឡាករមានព័ត៌មាននៃការផ្ទេរចេញពីក្លឹបនៅចុងរដូវកាលនេះ។

អ្នកសារព័ត៌មានកីឡាលោក Ben Jacobs បាននិយាយនៅ GiveMeSport ថា៖ “ខ្ញុំគិតថាកីឡាករ Sesko មានភាពទាក់ទាញ។ ប៉ុន្តែវាមិនគួរអោយភ្ញាក់ផ្អើលសម្រាប់ខ្ញុំនោះទេ ប្រសិនជាគាត់សម្រេចជ្រើសរើសយក Chelsea និងគម្រោងក្រុមយុវជនរបស់ក្លឹប”៕