Dayot Upamecano ប្រាប់ពីអនាគត់របស់គេជាមួយ Bayern Munich

0

បរទេស៖ ខ្សែការពារសញ្ជាតិបារាំង Dayot Upamecano បានបើកចំហអំពីអនាគតរបស់គាត់នៅក្លឹប Bayern Munich ហើយប្រសិនជាគាត់អាចនឹងត្រូវចាកចេញពីក្លឹបនារដូវកាលក្រោយ។

Dayot Upamecano Bayern 02092023

កីឡាករ Upamecano បានប្រាប់ទៅកាន់អ្នកសារព័ត៌មានកីឡាលោក Georg Holzner ថា៖ “គម្រោងចាកចេញពី Bayern នៅរដូវក្តៅនេះទេ? អត់ទេ។ ខ្ញុំមានកុងត្រារហូតដល់ឆ្នាំ២០២៦ ខ្ញុំមានអារម្មណ៍ល្អនៅក្លឹប និងជាមួយមិត្តរួមក្រុមរបស់ខ្ញុំ។ ខ្ញុំចង់បន្តនៅទីនេះនៅ FC Bayern ហើយ​នឹង​បន្ត​ខំប្រឹង”៕