Manchester Untied គិតគូទៅលើកុងត្រាថ្មីរបស់ Kobbie Mainoo

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester Untied បានបើកការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Kobbie Mainoo ទៅលើកុងត្រាថ្មី ចាប់តាំងពីដើមខែកុម្ភៈមកម្ល៉េះ។

Image

ការពិភាក្សាបានចរចាទៅលើការតម្លើងប្រាក់ឈ្នួល សម្រាប់កីឡាករ Mainoo គឺមិនបង្ខំចំពោះរឿងនេះទេ ដោយសារគាត់សប្បាយចិត្តនៅក្លឹប United ហើយខាងក្លឹបក៏ចង់រក្សាទុក Kobbie សម្រាប់គម្រោងអនាគតផងដែរ៕