បរទេស៖ កីឡាករខ្សែបម្រើឆ្នើម Joshua Kimmich របស់ក្លឹប Bayern Munich បានបង្ហើបថាគាត់អាចបន្តស្នាក់នៅជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៥ ស្របពេលមានពាក្យចចាមអារ៉ាមអំពីកាផ្ទេរគាត់នៅរដូវក្តៅ។

កីឡាករសញ្ជាតិអាឡឺម៉ង់បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “កុងត្រារបស់ខ្ញុំនៅរហូតដល់ឆ្នាំ២០២៥ ខ្ញុំចង់បញ្ចេញសមត្ថភាពរបស់ខ្ញុំអោយអស់សម្រាប់ក្លឹប ហើយបន្ទាប់មកយើងនឹងឃើញមានអ្វីកើតឡើង។ ប្រាកដណាស់ថាខ្ញុំសប្បាយចិត្តនៅទីនេះ ខ្ញុំសប្បាយចិត្តជាមួយក្លឹប និងទីក្រុង ពិតប្រាកដណាស់”៕