បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការត្រៀមរួចរាល់ក្នុងការលក់ខ្សែការពារ Raphael Varane នារដូវក្តៅខាងមុខ។

ប្រភពដដែរបានអោយដឹងថាលោក Sir Jim Ratcliffe មានផែនការក្នុងការចុះហត្ថលេខាយកខ្សែការពារវ័យក្មេងនៅរដូវក្តៅ។ ពួកគេសុខចិត្តខាតប្រាក់ចំនួន ២០លានផោន សម្រាប់ការលក់ Varane ដែលបានមកដល់ក្លឹបកាលពីឆ្នាំ២០២១ ពីក្លឹប Real Madrid ក្នុងតម្លៃ ៤០លានផោន៕
