Liverpool និង Arsenal ប្រជែងគ្នាយក Palhinha

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា Dean Jones បានអោយដឹងថាក្លឹបយក្សនៅ Premier League ដូចជាក្លឹប Liverpool និង Arsenal អាចនឹងចេញមកប្រជែងគ្នាយកខ្សែបម្រើ Palhinha របស់ក្លឹប Fulham នៅរដូវក្តៅនេះ។

Joao Palhinha Fulham 2023-24

កីឡាករ Palhinha ធ្លាប់មានព័ត៌មានក្នុងការផ្ទេរចេញពីក្លឹបកាលពីរដូវកាលមុនជាមួយនឹងក្លឹប Bayern Munich ប៉ុន្តែត្រូវបានបរាជ័យ។ ក្លឹប Fulham អាចទាមទារនៅតម្លៃផ្ទេរប្រមាណ ៩០លានផោនសម្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់៕