បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាប្រធានក្រុម PSG កីឡាករ Marquinhos អាចនឹងចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខ។
កីឡាករ Marquinhos មានវ័យ ២៩ឆ្នាំ បានជួបប្រទះបញ្ហារបួសពេញមួយរដូវកាលនេះ ដែលបានធ្វើអោយកីឡាករ Lucas Beraldo និង Lucas Hernandez ក្លាយជាកីឡាករដែលគួរឱ្យកត់សម្គាល់នៅពេលអវត្តមានរបស់គាត់។


ក្នុងការរៀបចំសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ PSG ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការទិញខ្សែការពារកណ្តាលថ្មី ដោយកីឡាករ Leny Yoro របស់ក្លឹប Lille ស្ថិតក្នុងចំណោមគោលដៅសក្តានុពល។ កត្តានេះ អាចបង្ហាញអោយឃើញថាកីឡាករ Marquinhos អាចក្លាយជាចំណែកលើស និងអាចត្រូវលក់ចេញ ដើម្បីបង្កើតកន្លែងទំនេរសម្រាប់យកកីឡកថ្មីចូល៕
