បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាក្លឹបយក្សនៅ Premier League ដូចជា Arsenal និង Chelsea បានចេញមកប្រជែងគ្នាក្នុងការចុះហត្ថលេខាយកខ្សែការពារក្លឹប Sporting CP កីឡាករ Ousmane Diomande។

កីឡាករវ័យ ២០ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្លឹបក្នុងលីគព័រទុយហ្គាល់នារដូវកាលនេះ ហើយក៏បានទាក់ទាញនៅការចាប់អារម្មណ៍ពីក្លឹប Newcastle United និង Juventus ផងដែរ៕