បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹបនៅ Saudi Pro League បានសម្លឹងមើលការផ្ទេរយកខ្សែបម្រើ Kevin De Bruyne របស់ក្លឹប Manchester City នៅរដូវក្តៅនេះ។
កីឡាករ De Bruyne បានមកចូលរួមជាមួយក្លឹប City ពីក្លឹប Wolfsburg កាលពីឆ្នាំ ២០១៥ ក្នុងតម្លៃប្រមាណ ៥៤លានផោន។ កុងត្រារបស់កីឡាករវ័យ៣២ឆ្នាំរូបនេះ ជាមួយនឹង Etihad នឹងផុតនៅឆ្នាំ២០២៥។

ខាងក្លឹបនៅអារ៉ាប៊ីសាអូឌីតបានរាយការណថាបានត្រៀមដាក់នៅសំណើរដែលមានតម្លៃលើសពី ១០០ លានផោន៕