BETSiE ដែលជា Supercomputer ផលិតដោយ Betting Expert បានទស្សន៍ទាយអំពីអនាគតរបស់ Arsenal, Liverpool និង Manchester City នៅក្នុងតារាង Premier League នៅរដូវកាលនេះ។
BETSiE បានទស្សន៍ទាយថា Arsenal នឹងឡើងឈរលើកំពូលតារាង និងឈ្នះពាន Premier League បន្ទាប់ពីខកខានកាលពីរដូវកាលមុន។ Supercomputer បានព្យាករណ៍ថាក្រុមកាំភ្លើងធំនឹងបញ្ចប់រដូវកាលជាមួយនឹង 86 ពិន្ទុស្មើជាមួយក្រុម Liverpool ប៉ុន្តែក្រុមកាំភ្លើងធំមានគ្រាប់បាល់ច្រើនជាង។ វាបានព្យាករណ៍ថាក្រុមភាគខាងជើងទីក្រុងឡុងដ៍នឹងមានគ្រាប់បាល់ចំនួន 61 គ្រាប់ ហើយក្រុមហង្សក្រហមមានគ្រាប់បាល់ត្រឹមតែ 52 គ្រាប់ប៉ុណ្ណោះ។
BETSiE ក៏បានធ្វើការទស្សន៍ទាយក្រុម Manchester City ផងដែរថាក្រុមមេឃខៀវនឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 បន្ទាប់ពីឈ្នះពានរង្វាន់ចំនួន 3 ជាប់ៗគ្នាជាមួយនឹង 84 ពិន្ទុ៕