ក្លឹ​ប​យក្ស​បារាំង​ត្រៀម​ជះ​លុយ​ដ៏​សម្បើម ដើម្បី​នាំ​ខ្សែប្រយុទ្ធ Arsenal ចេញពី​អង់គ្លេស

0

ក្លឹ​ប​យក្ស​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​រៀបចំ​សំណើរ​ចំនួន 120 លាន​ផោន​ដើម្បី​ទាក់ទាញ Bukayo Saka ឲ្យ​ចេញពី Arsenal ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ខាង​មុខ​នេះ​។

យោង​តាម​គេហទំព័រ Fichajes ក្រុម​របស់​លោក Luis Enrique បាន​កំណត់​អត្តសញ្ញាណ Saka ជា​អ្នក​ស្នង​តំណែង​របស់ Mbappe​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កុងត្រា​របស់ Saka ជាមួយ Arsenal នឹង​ត្រូវ​ផុតកំណត់​នៅ​ខែមិថុនា ឆ្នាំ 2027 ។ គាត់​បាន​ស៊ុត​បាល់​បញ្ចូល​ទី 16 គ្រាប់​ក្នុង​យុទ្ធនា​នេះ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី 15 ដង​ក្នុង​ការ​បង្ហាញខ្លួន 35 លើក​៕