Pedri អាចក្លាយជាគោលដៅដោះដូររបស់ Barcelona

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Barcelona អាចនឹងចាប់អារម្មណ៍ទៅលើសំណើរសម្រាប់កីឡាករ Pedri នាទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

Pedri Barcelona 2023-24

ស្របពេលដែលក្លឹប Barcelona កំពុងជួបបញ្ហាហិរញ្ញវត្ថុ ហើយពួកគេត្រូវរក្សានៅតុល្យភាព ដែលជាហេតុធ្វើអោយពួកគេអាចនឹងពិចារណាក្នុងការចែកផ្លូវជាមួយនឹងកីឡាករដែលមានប្រាក់ឈ្មួលខ្ពស់មួយចំនួន។ ទោះបីជាកុងត្រារបស់ Pedri នៅសល់ដល់ឆ្នាំ២០២៦ ក៏ដោយ ប៉ុន្តែគាត់អាចស្ថិតក្នុងចំណោមកីឡាករដែលត្រូវលក់ចេញ ដោយសារតែគាត់តែងតែជួបបញ្ហារបួស។ ទោះបីជាតម្លៃផ្តាច់កុងត្រា ១ពាន់លានអឺរ៉ូក៏ដោយ វាហាក់បីដូចជាគ្មានក្លឹបណាហ៊ានចំណាយនៅប្រាក់ដ៏ច្រើនសម្រាប់កីឡាករដែលមិនមានពេលវេលាគ្រប់គ្រាប់នៅលើទីលាននោះទេ៕