បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Newcastle United បានធ្វើការពិភាក្សាជាមួយនឹងខ្សែការពារក្លឹប Bournemouth កីឡាករ Lloyd Kelly អំពីឪកាសនៃការផ្ទេរដោយគ្មានតម្លៃខ្លួន។

កីឡាករ Kelly ដែលមានអាយុ ២៥ឆ្នាំ អាចនឹងត្រូវក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះ ដែលវាជាឪកាសសម្រាប់ក្លឹប Newcastle ធ្វើការផ្ទេរយកគាត់ដោយមិនចំណាយប្រាក់ ដើម្បីមកពង្រឹងក្រុមរបស់ខ្លួន។

ការផ្ទេរមួយនេះត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយដើម្បីដោះស្រាយនៅបញ្ហាដែលកីឡាករ Jamaal Lascelles និងចាកចេញ ក្រោយកិច្ចសន្យារបស់គាត់នឹងត្រូវផុតកំណត់នៅរដូវក្តៅផងដែរ៕