បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AZ បានអោយដឹងថាក្លឹប Bayern Munich បានរាយការណ៍អំពីការពិចារណាក្នុងការតែងតាំងលោក Slot អ្នកចាត់ការក្លឹប Feyenoord ជាអ្នកចាត់ការបន្ទាប់របស់ពួកគេនារដូវក្តៅនៅពេលដែល Tuchel ចាកចេញពីក្លឹប។

ក្រុមយក្សរបស់អាល្លឺម៉ង់ ដែលពីមុនត្រូវបានផ្សារភ្ជាប់ជាមួយនឹងកាចង់បានលោក Xabi Alonso មកធ្វើជាអ្នកចាត់ការទូទៅ ឥឡូវនេះកំពុងធ្វើការពិចារណាទៅលើការសម្រេចចិត្តរបស់ពួកគេជាថ្មី ខណៈដែលពួកគេគិតថាការនាំយកលោក Alonso មកអាចជារឿងស្មុគស្មាញសម្រាប់ខ្លួន៕
