បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Arsenal បានត្រៀមរួចរាល់ក្នុងការដាក់លក់ខ្សែប្រយុទ្ធ Eddie Nketiah នៅរដូវក្តៅ ដោយពួកគេរំពឹងថាអាចទទួលបានតម្លៃផ្ទេរប្រមាណ ៥០លានអឺរ៉ូ។

កីឡាករ Eddie Nketiah មិនបានស្ថិតនៅក្នុងជម្រើសរបស់លោក Mikel Arteta នារដូវកាលនេះទេ ដោយទើបបង្ហាញខ្លួនបានតែ ១០ប្រកួតប៉ុណ្ណោះនៅក្នុងលីគ៕