បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Arsenal បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Ferran Torres នៅរដូវក្តៅខាងមុខ។

កីឡាករសញ្ជាតិអេស្ប៉ាញដែលមានវ័យ ២៤ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១១គ្រាប់នៅក្នុងរដូវកាលនេះ ហើយគាត់ក៏ធ្លាប់លេងអោយក្លឹប Manchester City នៅក្របខណ្ឌ Premier League ផងដែរ៕