ប៉ូលិសកំពុងរៀបចំរឹតបន្តឹងសន្តិសុខសម្រាប់បញ្ជៀសបញ្ហាដែលអាចកើតមានអំឡុងការប្រកួត Premier League ដ៏ធំរបស់ Liverpool ជាមួយ Manchester City នៅចុងសប្តាហ៍នេះ។
ក្រុមរបស់លោក Jurgen Klopp ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Man City នៅកីឡដ្ឋាន Anfield ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ដែលអាចជាការប្រកួតដ៏សំខាន់មួយក្នុងការប្រជែងដណ្តើមពាន។
ភាពតានតឹងត្រូវបានគេរំពឹងថានឹងមានកម្រិតខ្ពស់នៅលើទឹកដី Merseyside ដោយក្រុម Liverpool នាំមុខមួយពិន្ទុលើក្រុមការពារតំណែងជើងឯក។
គួររំលឹកដែរថា កាលពីខែមេសា ឆ្នាំ 2018 ឡានក្រុងរបស់ Man City រងការវាយប្រហារដោយអ្នកគាំទ្រក្រុមហង្សក្រហម រងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕