បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការពិចារណាទៅលើការផ្ទេរខ្សែការពារ Jeremie Frimpong របស់កឹ្លប Bayer Leverkusen នៅរដូវក្តៅខាងមុខ ដោយខាងក្លឹប Man Utd សម្លឹងឃើញថាគាត់ជាអ្នកមកជំនួសកន្លែងរបស់កីឡាករ Aaron Wan Bissaka ដែលអាចនឹងត្រូវក្លឹបលក់ចេញនៅរដូវក្តៅខាងមុខ។

កុងត្រាបច្ចុប្បន្នរបស់កីឡាករ Frimpong ជាមួយនឹងក្លឹបនៅ Bundesliga នឹងផុតនៅឆ្នាំ ២០២៨ ហើយមើលទៅក្លឹបនៅអាឡឺម៉ង់មួយនេះប្រហែលមិនអនុញ្ញាតអោយគាត់ចាកចេញក្នុងតម្លៃទាបនោះទេ៕
