សមត្ថកិច្ចស្រាវជ្រាវបង្ក្រាបករណីឆបោកមានស្ថានទម្ងន់ទោស

0

កំពត៖ កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១២៖៣៦​នាទី នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ខេត្តកំពត មាន​ករណី ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​(​ក្រុម​មានការ​ចាត់តាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​) បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ ថុ​ន សុ​នៀវ ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ខេត្តកំពត ខាតបង់​ប្រាក់​ចំនួន​៤,០០០​ដុល្លារ​។

ដោយ​ជន​ល្មេ​ី​ស​ជា​ក្រុម​មានការ​ចាត់តាំង មាន​គូកន​ច្រេ​ី​ន​នាក់ បែងចែក​ភារកិច្ច​រៀង​ៗ​ខ្លួន ធ្វេ​ី​សកម្មភាព​ហែក​គណនី​ធនាគារ យក​ទៅ​ប្រេ​ី​ប្រាស់ និង​ទិញ​គណនី​ធនាគារ ដេ​ី​ម្បី​ផ្ទេរ​ប្រាក់​បន្ដ នៅ​ពេល​ធ្វេ​ី​សកម្មភាព​។ ជន​ល្មេ​ី​សបាន​ធ្វេ​ី​សកម្មភាព​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​ឲ្យ​ផ្ទេរ​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​ដែល​ហែក​បាន រួច​ផ្ទេរ​ប្រាក់​បន្ដ​ទៅ​គណនី​ដែល​បាន​ទិញ​ជា​បន្ដបន្ទាប់​ទៀត ដែល​មានឈ្មោះ ចាប សា​វី ហៅ​បុក ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ពោធិ ឃុំ​សំពង​ជ័យ ស្រុក​ជេ​ី​ង​ព្រៃ ខេត្តកំពង់ចាម ជា​អ្នក​ប្រមូល​ទិញ​គណនី​ធនាគារ​។

ក្រោយ​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ស្នើ​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​សុំ​ធ្វើការ​សហការ​ការ​ស្រាវជ្រាវ ដោយ​តាម​នីតិវិធី និង​ជំនាញ​រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ខាងលើ​។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១៖៣០​នាទី កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដោយ​បាន​ឃាត់ខ្លួន​ឈ្មោះ ចាប សា​វី ហៅ​បុក ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដែល​ជា​ម្ចាស់​ករណី ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ