បរទេស៖ គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti មិនបានប្រាប់ថាតើក្លឹបនឹងបន្តកិច្ចសន្យារបស់កីឡាករ Lucas Vazquez ដែលនឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៤ នោះទេ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “យើងមិនទាន់បានពិភាក្សាអំពីកិច្ចសន្យារបស់គាត់នៅឡើយទេ មានកីឡាករជាច្រើនអស់កុងត្រានៅក្នុងខែមិថុនា។ ប្រាកដណាស់គាត់មានរដូវកាលដ៏ល្អ”៕