បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Standard បានអោយដឹងថាក្លឹប Chelsea នៅ Premier League បានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើខ្សែការពារ Archie Brown របស់ក្លឹប Gent នៅរដូវក្តៅខាងមុខ។

ក្លឹបដែលមានមូលដ្ឋាននៅប៊ែលហ្សិកមួយនេះ ទាមទារនៅតម្លៃ ១៥លានផោន សម្រាប់កីឡាករវ័យ ២១ឆ្នាំ ដែលបានបន្តបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងរដូវកាលនេះ៕