បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើខ្សែការពារឆ្វេង Miguel Gutierrez របស់ក្លឹប Girona។

ខាងក្លឹប United បានធ្វើការតាមដានយ៉ាងជិតដិតទៅលើការអភិវឌ្ឍន៍របស់កីឡាករ ស្របពេលជាមួយនឹងក្លឹបផ្សេងទៀតនៅ Premier League ដែរ៕