បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប Chelsea និង West Ham បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Archie Brown។
កីឡាករ Brown បានក្លាយជាកីឡាករមានទេពកោសល្យមួយរូបដែលទទួលបានការចាប់អារម្មណ៍ដោយសារតែភាពប៉ិនប្រសប់ និងជំនាញរបស់គាត់។ ជាមួយនឹងតម្លៃផ្ទេរប្រមាន ១៥លានផោន គាត់បានក្លាយជាជម្រើសសម្រាប់ក្លឹបដែលចាប់អារម្មណ៍ចង់បានគាត់។

ក្លឹប Chelsea មើលឃើញ Brown ជាជម្រើសសម្រាប់តំបន់ការពារឆ្វេង ដែលពេលនេះមានកីឡាករ Ben Chilwell។ ដោយសារតែចង់បានកីឡាករ Brown អាចធ្វើអោយមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងក្លឹប Chelsea និង West Ham៕