បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Arsenal បានចាប់ផ្តើមក្នុងការពិភាក្សាជាមួយនឹងក្លឹប Jorginho ទៅលើកុងត្រាថ្មី។
ក្រោយពីបង្ហាញនៅទម្រង់លេងដែលក្លឹបចង់បាន ពេលនេះខាង Arsenal បាននឹងកំពុងត្រៀមខ្លួនក្នុងការចរចាទៅលើកុងត្រាថ្មីជាមួយនឹងកីឡាករ Jorginho។ នៅចុងបញ្ចប់នៃរដូវកាលនេះ កុងត្រារបស់ខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះក៏ផុតដូចគ្នា។ កីឡាករ Jorginho បានផ្ទេរពីក្លឹប Chelsea នៅទីក្រុងឡុងដ៍ទៅក្លឹប Arsenal កាលពីខែមករាឆ្នាំមុន។ ចាប់តាំងពីពេលនោះមកដល់ គាត់បានបង្ហាញខ្លួនចំនួន ៤១ដងក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់៕