បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹងថាក្លឹបនៅអារ៉ាប៊ីសោអូឌីតកំពុងមានផែនការក្នុងការផ្ទេរយកកីឡាករពី Premier League នារដូវក្តៅខាងមុខ។

ក្នុងនោះកីឡាករ Mohamed Salah របស់ក្លឹប Liverpool ក៏ជាគោលដៅដ៏ចំបង់មួយសម្រាប់ក្លឹបនៅ Saudi Pro League នារដូវក្តៅ។ Salah នៅបន្តនៅជាមួយក្លឹបហង្សក្រហម ដែលជាក្លឹបកំពុងនាំមុខលើកំពូលតារា Premier League បើទោះបីជាមានការចាប៉អារម្មណ៍ចង់បានគាត់ពីលីគមួយចំនួននារដូវក្តៅ៕