បរទេស៖ ក្លឹប Manchester United បានកំណត់ពេលដើម្បីធ្វើការសម្រេចចិត្តអំពីអនាគតរបស់ Mason Greenwood ហើយ។ ជាមួយនឹងការចូលកាន់កាប់មួយផ្នែករបស់លោក Sir Jim Ratcliffe នៅ Old Trafford ត្រូវបានផ្តល់ការអនុញ្ញាតដោយ Premier League ហើយសម្រាប់ផែនការរយៈពេលរបស់ក្លឹបក៏ត្រូវបានរផបចំឡើងដូចគ្នា។ កីឡាករ Greenwood ទំនងជាមិនបានចូលរួមក្នុងផ្នែកទាំងនោះទេ ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយអោយបានច្បាស់លាស់អំពីអនាគតរបស់ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះឡើយ។

លោក Ratcliffe បាននិយាយអំពីកីឡាករសញ្ជាជាតិអង់គ្លេសដែលបន្តធ្វើឲ្យមានការចាប់អារម្មណ៍អំឡុងពេលខ្ចីជើងនៅក្លឹប Getafe របស់អេស្ប៉ាញថា៖ “យើងនឹងធ្វើការសម្រេចចិត្ត។ ខ្ញុំមិនដឹងថាគាត់អាចនៅមានអនាគតឬអត់។ អ្វីដែលខ្ញុំអាចធ្វើបានគឺនិយាយអំពីគោលការណ៍នៃរបៀបដែលយើងនឹងធ្វើការសម្រេចចិត្ត។ តើគាត់ជាប្រភេទកីឡាករបាល់ទាត់ត្រឹមត្រូវឬ? តើយើងសប្បាយចិត្តនឹងវាទេ? តើគាត់ជាមនុស្សល្អឬអត់? គាត់ជាកីឡាករបាល់ទាត់ Manchester United ហើយយើងទទួលខុសត្រូវលើវិស័យបាល់ទាត់។ ដូច្នេះចម្លើយគឺច្បាស់ណាស់ថាយើងត្រូវធ្វើការសម្រេចចិត្ត”៕
