ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមជម្រាបជូនដល់សាធារណៈជនមេត្តាជ្រាបពាក់ព័ន្ធនឹងការផ្សាយព័ត៌មានរបស់ទូរទស្សន៍បាយ័ន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ លើករណីនាំចូលសាច់បង្កកតាមមាត់ច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យដូចខាងក្រោម៖

– ផលិតផលត្រជាក់ (chilled) ដែលនាំចូលតាមច្រកអូរស្មាច់នាំគឺបានបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
- ផលិតផលទាំងនេះរួមមាន៖
(១) ផលិតផលសាច់មាន់បង្កក និង(២)ប្រហិត។
– ការនាំចូលដោយដឹកតាមរថយន្ដថៃចូលមកផែស្ងួតហើយបំពេញបែបបទនិងនីតិវិធីគយនៅទីនោះ។ បន្ទាប់មកទើបលើកដាក់ទំនិញមករថយន្តដឹកជញ្ជូនកម្ពុជាដើម្បីបន្តដឹកជញ្ជូនទៅតាមគោលដៅ។





អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសូមអំពាវនាវដល់អង្គភាពសារព័ត៌មានមួយចំនួនតូច សូមផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ និងចៀសវាងការផ្សាយព័ត៌មានមិនពិតនាំឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ អាស្រ័យហេតុនេះសូមសាធារណៈជនមេត្តាជ្រាប៕
ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
