បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមានក្លឹបកំពូលនៅតំបន់អឺរ៉ុបកំពុងតាមដានទៅលើកីឡាករ Omari Hutchinson ដែលក្លឹប Chelsea ដាក់អោយក្លឹបផ្សេងខ្ចីជើង។

យុវជនរូបនេះកំពុងលេងខ្ចីជើងនៅក្លឹប Ipswich Town ហើយបានកំពុងបង្ហាញខ្លួនជាបន្តបន្ទាប់។ វានៅតែត្រូវមើលថាតើក្លឹបតោខៀវមានគម្រោងរក្សាទុកកីឡាកររូបនេះនៅរដូវកាលក្រោយ ឬក៏សម្រេចចិត្តលក់គាត់ជាអចិន្ត្រៃយ៍៕