បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Chelsea នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកតារាឆ្នើមរបស់ក្លឹប Napoli កីឡាករ Victor Osimhen នៅរដូវក្តៅខាងមុខ។

ក្រុមតោខៀវនៅតែបន្តទំនាក់ទំនងជាមួយភ្នាក់ងាររបស់ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ បើទោះបីជាពួកគេមិនទាន់មានការព្រមព្រៀងលើកិច្ចសន្យាជាផ្លូវការក៏ដោយ៕