បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United បានត្រៀមរួចរាល់ហើយក្នុងការចាំស្តាប់នៅសំណើរក្នុងការផ្ទេរយកកីឡាករ Antony ខណៈពេលដែលក្លឹបចង់លក់កីឡាករសញ្ជាតិប្រេស៊ីលនេះនៅរដូវក្តៅ។

កីឡាករ Antony បានមកចូលរួមជាមួយ Man Utd ពីក្លឹប Ajax ក្នុងកំឡុងឆ្នាំ២០២២។ ទម្រង់លេងរបស់គាត់បានធ្លាក់ចុះនៅក្នុងរដូវកាលនេះ ហើយមិនអាចស៊ុតបញ្ចូលទីនោះទេ ក្នុងការបង្ហាញខ្លួន ២០លើកចុងក្រោយនៅ Premier League៕