បរទេស៖ ខ្សែការពារ Victor Lindelof របស់ក្រុម Manchester United ត្រូវបានគេដឹងថាមានតម្រុយក្នុងការចាកចេញពីក្លឹបនារដូវក្តៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាខ្សែការពារអន្តរជាតិស៊ុយអែតវ័យ ២៩ឆ្នាំរូបនេះត្រូវបានក្លឹបយក្ស Serie A គឺក្លឹប AC Milan ចង់បានគាត់ ហើយពួកគេអាចនឹងព្យាយាមទិញគាត់ពីក្លឹប Manchester United នៅចុងបញ្ចប់នៃយុទ្ធនាការនេះ៕