កំពូលតារាឆ្នើមរបស់ក្លឹប Man City កីឡាករ Kevin De Bruyne អាចបដិសេធការចាប់អារម្មណ៍របស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត ហើយអាចចាប់អារម្មណ៍ក្នុងការផ្ទេរទៅ MLS បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។
យោងតាមកាសែត The Athletic ខ្សែបម្រើឆ្នើមរបស់ក្លឹប Manchester City ចាប់ផ្តើមគិតអំពីអនាគតរបស់គាត់ នៅពេលកិច្ចសន្យាផុតកំណត់នៅឆ្នាំ 2025 នៅ Etihad ។
របាយការណ៍បន្ថែមថា Man City នឹងបដិសេធរាល់សំណើរចំពោះតារាឆ្នើមរបស់ពួកគេ ប្រសិនបើការផ្តល់ជូនក្នុងរង្វង់ 115 លានដុល្លា (90លានផោន) ដែលបានផ្តលើដោយក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណាក៏ដោយ De Bruyne ខ្លួនឯងបានបង្ហាញពីអារម្មណ៍របស់គាត់យ៉ាងច្បាស់ លើការផ្ទេរដ៏មានសក្តានុពលទៅកាន់មជ្ឈឹមបូព៌ា គឺគាត់សុខចិត្តផ្លាស់ទៅ MLS៕